អត្ថបទ
ក្រុមហ៊ុន អឺបេនលែន (Urbanland) ដាំដើមឈើសម្រាប់ការអភិវឌ្ឍ បរិស្ថានបៃតង នៅបុរីចន្ទគីរី
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិត ឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូង នៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេល គម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់ សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។ ខណៈពេលដែលជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ...