ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ៖ ករណីតវ៉ាទៅម្ចាស់បុរី វីអាយភី មិនគួរជឿការញុះញង់គ្នាឯង ធ្វើសកម្មភាពបិទផ្លូវសាធារណៈ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្តែងការសោកស្តាយ ចំពោះអ្នកបានទិញអចនទ្រព្យ ជាមួយបុរី វីអាយភីដែលជឿតាមការ ញុះញង់របស់អ្នកទិញគ្នាឯង ធ្វើសកម្មភាពមិនគប្បី តវ៉ាបិទផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃ១៩ មីនា បញ្ជាក់ថា ករណីវិវាទនេះ ជាវិវាទការអនុវត្តកិច្ចសន្យា ដោយមានការឯកភាពគ្នា រវាងភាគីទាំងពីរ (អ្នកទិញ-អ្នកលក់)...