ព័ត៌មានជាតិ
អាជ្ញាធរ ចុះស្តារនិងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះស្តារនិងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ដើម្បីកាត់បន្ថយ ឲ្យបាននូវភាពលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង ។ ក្នុងប្រតិបត្តិការនេះ លោក សៅ សារុំ...