ព័ត៌មានជាតិ
ក្រសួងការងារ បន្ដបើកប្រាក់ឧបត្ថម្ភជូនកម្មករ ដែលព្យួរកិច្ចសន្យាការងារ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់ វិធានការរបស់រាជរដ្ឋាភិបាល លើកទី៥៨ ៕