ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ ការបើកសាលាឡើងវិញ
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ការបង្កើតនេះក្រោយពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបាន អាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន...