ព័ត៌មានជាតិ
បេក្ខជនចាស់ជាងគេ ឈ្មោះ ហែម ស៊ីណាត មិនបានប្រឡងជាប់បាក់ឌុបទេ
ភ្នំពេញ ៖ បេក្ខជនដែលមានវ័យចាស់ជាងគេឈ្មោះ ហែម ស៊ីណាត អាយុ៥៨ឆ្នាំ បានប្រឡងធ្លាក់ក្នុងការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ។ បើតាមលិខិតបង្ហាញលទ្ធផលប្រឡងបាក់ឌុប សម្រាប់ខេត្តបន្ទាយមានជ័យ អ្នកស្រី ហែម ស៊ីណាត មានលេខបន្ទប់២០ និងអង្គុយតុលេខ៤៨៩ មិនបានជាប់នោះទេ(និទ្ទេសF)។ នេះជាឆ្នាំទី២សម្រាប់អ្នកស្រីហើយដែលបានពាក្យប្រឡងបំពេញវិជ្ជា ហើយបានធ្លាក់ទាំង២ឆ្នាំជាប់គ្នា ៕