ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ កោះហៅបេសកជនពិសេសប៉ូឡូញ ជុំវិញការអធិប្បាយរបស់ រដ្ឋមន្ត្រីការបរទេសថ្មីៗនេះ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់បានកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ ដើម្បីតវ៉ាជាផ្លូវការចំពោះសុន្ទរកថា របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ទាក់ទងនឹងអ៊ីរ៉ង់កាលពីពេលចុងក្រោយនេះ។ កាសែត Wall Street Journal (WSJ) បានរាយការណ៍ថាលោក Sikorski ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបន្ត របស់គាត់នៅសហរដ្ឋអាមេរិកបាននិយាយថា មានទីតាំងត្រួតស៊ីគ្នានៃការឈ្លានពាន រវាងអ៊ីរ៉ង់និងរុស្ស៊ីដោយចោទប្រកាន់អ៊ីរ៉ង់ថា បញ្ជូនការស្លាប់និងការបំផ្លិចបំផ្លាញ ទៅគ្រប់ទិសទីហើយថែមទាំងអំពាវនាវឱ្យ...