ព័ត៌មានជាតិ
រដ្ឋមន្ដ្រីអប់រំ ៖ ក្នុងករណីធ្វើឲ្យបែកធ្លាយវិញ្ញាសា គឺជាចេតនាអាក្រក់ ដើម្បីបន្ទោសបង្អាប់
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងករណីធ្វើឲ្យបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាចេតនានយោបាយអាក្រក់ ដើម្បីបន្ទោសបង្អាប់ដំណើរការប្រឡង ខណៈក្រសួង ប្ដេជ្ញាមិនឲ្យបែកធ្លាយ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសា នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នាថ្ងៃ៦ វិច្ឆិក នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ...