ព័ត៌មានអន្តរជាតិ
ឯកអគ្គរដ្ឋទូតបារាំង ចោទអូស្រ្តាលី ពីបទបោកប្រាស់
បរទេស៖ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសអូស្ត្រាលី លោក Jean-Pierre Thebault បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសអូស្រ្តាលីបានធ្វើទង្វើឆបោក នៅពេលដែលុបចោលភ្លាមៗ នូវកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយទីក្រុងប៉ារីស ក្នុងការកសាងកងនាវាមុជទឹក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅក្នុងទីក្រុងកង់ប៉េរ៉ា នាថ្ងៃពុធនេះថា “ការឆបោកនោះ គឺប្រកបដោយចេតនា”។...