ព័ត៌មានជាតិ
អាជ្ញាធរភ្នំពេញ ត្រៀមផាកពិន័យ អ្នកបោះចោលសំរាមផ្តេសផ្តាស ខុសម៉ោង និងទីតាំង
ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីពង្រឹងតួនាទីភារកិច្ច របស់ភ្នាក់ងារអនាម័យ ក្នុងការត្រៀមផាកពិន័យ ចំពោះអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ ជាមួយនិងការផាកពិន័យ ចំពោះការមិនបង់ថ្លៃប្រាក់ថ្លៃសេវា ប្រមូលសំរាម សំណល់រឹងទីប្រជុំជន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥ មកប្រជុំ នៅសាលារាជធានីភ្នំពេញ មុននឹងអនុវត្តការងារនេះ ឲ្យប្រសើរឡើង។ លោក...