ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីថ្មីបារាំង លោក Francois Bayrou ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត ក្រោយចូលកាន់តំណែងបាន២៥ថ្ងៃ
បរទេស៖ សមាជិកសភាបារាំងកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតប្រឆាំងនឹងការបោះឆ្នោតដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមលទ្ធផលដែលប្រកាសដោយលោក Yael Braun-Pivet ប្រធានសភាជាតិបារាំង មានតែតំណាងរាស្រ្ត ១៣១រូបប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រការបោះឆ្នោតដកសេចក្តីទុកចិត្ត ដែលទាបជាង ២៨៩ សំឡេងដែលបានស្នើ។ នេះជាការបោះឆ្នោតដកសេចក្តីទុកចិត្តលើកដំបូងដែលលោក...