ព័ត៌មានអន្តរជាតិ
បំណែកយន្ដហោះ Osprey ត្រូវបានប្រគល់ឲ្យអាមេរិក វិញ បន្ទាប់ពីជួបគ្រោះថ្នាក់ នៅក្នុងប្រទេសជប៉ុន
តូក្យូ៖ អាជ្ញាធរជប៉ុនបានឲ្យដឹងថា បំណែកនៃយន្តហោះយោធា Osprey ដែលបានធ្លាក់ក្នុងដែនទឹក ភាគនិរតីនៃប្រទេសជប៉ុន ត្រូវបានប្រគល់ទៅឱ្យយោធាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈដែលការស្វែងរកនៅជុំវិញ នៅតែបន្ត ដើម្បីស្វែងរកសមាជិកនាវិកចំនួន ៧នាក់ទៀតដែលបាត់ខ្លួន។ បំណែកបាក់បែកត្រូវបានប្រមូលដោយកប៉ាល់មកពីទីស្នាក់ការឆ្មាំសមុទ្រក្នុងតំបន់ទី១០ ក្នុងខេត្តកាហ្គោស៊ីម៉ា និងដោយអ្នកនេសាទមកពីទីប្រជុំជនយូគូស៊ីម៉ា បន្ទាប់ពីយន្តហោះ tilt-rotor បានធ្លាក់កាលពីថ្ងៃពុធក្នុងអំឡុងពេលសមយុទ្ធហ្វឹកហាត់នៅជិតទីប្រជុំជនកោះ។ ការប្រគល់បំណែកយន្តហោះ ដោយអនុលោមតាមកិច្ចព្រមព្រៀងស្ថានភាពកងកម្លាំងជប៉ុន-អាមេរិកមានន័យថា វានឹងមិនអាចអនុវត្តបានសម្រាប់ជប៉ុន ក្នុងការស៊ើបអង្កេតពីមូលហេតុនៃឧបទ្ទវហេតុនេះបាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...