ព័ត៌មានជាតិ
គណៈកម្មការបោះឆ្នោតរាជធានី-ខេត្ត នៅតែរក្សាការដាក់ពិន័យបុគ្គល ២១នាក់ ញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត
ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត នៅតែរក្សាការដាក់ពិន័យ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះមនុស្ស២១នាក់ ក្រោយពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ឲ្យប្រជាពលរដ្ឋ បំផ្លាញសន្លឹកឆ្នោត ។ ថ្មីៗនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យជាប្រាក់ចាប់ពី ១០ ទៅ១៥លានរៀល ចំពោះបុគ្គលទាំង២១នាក់ បន្ទាប់ពីពាក់ព័ន្ធទៅនឹងការញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល កាលពីថ្ងៃបោះឆ្នោត នាថ្ងៃ២៣ កក្កដា។...