ប៉េកាំង៖ ប្រេសិតចិនម្នាក់បានឲ្យដឹងថា ប្រទេសចិន គាំទ្រអង្គការសហប្រជាជាតិ បង្កើតគណៈកម្មការឯករាជ្យអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុបំពង់បង្ហូរឧស្ម័ន Nord Stream ។ នៅក្នុងការពន្យល់អំពីការបោះឆ្នោត លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ទង្វើដ៏សាហាវនៃ ការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ប៉ះពាល់ដល់សន្តិសុខ មិនត្រឹមតែអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសផងដែរ។...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានសម្ដែងការសោកស្តាយ ចំពោះការសម្រេចចិត្តដែលធ្វើឡើង ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ក្នុងការបដិសេធសំណើរបស់រុស្ស៊ី សម្រាប់ការស៊ើបអង្កេតឯករាជ្យ លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយថា “យើងជឿជាក់ថា អ្នករាល់គ្នាគួរតែ ចាប់អារម្មណ៍លើការស៊ើបអង្កេត ដែលមានគោលបំណងពាក់ព័ន្ធនឹងភាគី ដែលចាប់អារម្មណ៍ទាំងអស់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហគមន៍អន្តរជាតិមានសិទ្ធិទាមទារ ឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ឆ្លងប្រទេសយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ លោក Wang បានលើកឡើងថា វាចាំបាច់ក្នុងការធ្វើការស៊ើបអង្កេត ប្រកបដោយគោលបំណង មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន...
ប៉េកាំង៖ ប៉ុន្មានខែបន្ទាប់ពីការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល បណ្តាប្រទេសលោកខាងលិច ដែលប្រញាប់ប្រញាល់បន្ទោសទីក្រុងមូស្គូ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការលាតត្រដាង របស់អ្នកកាសែតស៊ើបអង្កេត របស់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន គឺជាពិរុទ្ធជននៃការបំផ្ទុះនេះ។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយ កាលពីសប្តាហ៍មុននៅលើវិបផតថល US Substack អ្នកឈ្នះរង្វាន់ Pulitzer Seymour Hersh បានបង្ហាញថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា អង្គការ NATO គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗ អំពីការផ្ទុះនៅខែកញ្ញា នៅឯបំពង់បង្ហូរឧស្ម័ន Nord Stream ។...