ព័ត៌មានអន្តរជាតិ
ប៉ង់តាហ្គាន បដិសេធមិនបានចែករំលែក ព័ត៌មានសំងាត់ជាមួយអ៊ុយក្រែន ដែលបានសម្លាប់មេបញ្ជាការរុស្ស៊ី ជាច្រើននាក់
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាស បដិសេធនូវរបាយការណ៍សារព័ត៌មានជាច្រើន ដែលអះអាងថា ខ្លួនបានផ្តល់ព័ត៌មានស៊ើបការណ៍សំងាត់ ជាមួយនឹងប្រទេសអ៊ុយក្រែន ជាពិសេសដើម្បីអាចកំណត់គោលដៅ សម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនជាច្រើននាក់ នៅក្នុងសមរភូមិប្រយុទ្ធ។ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានថ្លែងបែបនេះថា៖ សហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានសំងាត់ អំពីតំបន់ធ្វើសង្គ្រាមដើម្បីជួយ ពលរដ្ឋអ៊ុយក្រែនការពារខ្លួន ប៉ុន្តែយើងមិនបានចែករំលែក ព័ត៌មានអំំពីទីតាំងនៃមេដឹកនាំ យោធាសំខាន់របស់រុស្សីទៅឲ្យអ៊ុយក្រែន ឬអ្នកចូលរួមណានៅក្នុងសង្គ្រាមនេះឡើយ។ នៅក្នុងពេលជាមួយគ្នានេះលោក...