ព័ត៌មានអន្តរជាតិ
មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់កងកម្លាំងប៉ារ៉ា នៅភាគកណ្តាលប្រទេសស៊ូដង់
កាធុម៖ មនុស្សជាង ១០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) លើភូមិមួយក្នុងរដ្ឋ Gezira ភាគកណ្តាល នៃប្រទេសស៊ូដង់។ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) មិនទាន់ឆ្លើយតបនៅឡើយទេ ។ យ៉ាងណាក៏ដោយកងកម្លាំង RSF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រយុទ្ធរបស់ខ្លួន បានវាយប្រហារក្រុម Mustanfareen ដែលមានន័យថា “ការតស៊ូដ៏ពេញនិយម”...