ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងថា ខ្លួនបានសាកល្បងមីស៊ីល រយៈចម្ងាយមធ្យមលឿនជាងសំឡេង សំដៅទៅលើគោលដៅដាច់ស្រយាលប៉ាស៊ីហ្វិក
បរទេស៖ ប្រទេសកូរ៉េខាងជើងបានឱ្យដឹងនៅថ្ងៃអង្គារថា ការសាកល្បងអាវុធចុងក្រោយបំផុត របស់ខ្លួនគឺជាមីស៊ីលរយៈចម្ងាយមធ្យមលឿន ជាងសំឡេងថ្មីដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅ ដាច់ស្រយាលនៅប៉ាស៊ីហ្វិក ខណៈដែលមេដឹកនាំលោក គីមជុងអ៊ុន បានប្តេជ្ញាពង្រីកការប្រមូលផ្តុំ អាវុធនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីទប់ទល់នឹងប្រទេសគូប្រជែង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានកើតឡើងមួយថ្ងៃបន្ទាប់ពី យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញកូរ៉េខាងជើងបានបាញ់...