ព័ត៌មានជាតិ
រដ្ឋមន្ដ្រីមហាផ្ទៃ៖ រដ្ឋាភិបាល នឹងពិចារណាតម្លៃប៉ាស្ព័រ បន្ទាប់ពីពលរដ្ឋត្អូញត្អែរ រឿងថ្លៃ
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃលិខិតឆ្លងដែន (ប៉ាស្ព័រ) ឲ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋត្អូញត្អែរ ថា មានតម្លៃថ្លៃពេក។ ការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ គេត្រូវបង់ថ្លៃ ១០០ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃមានតម្លៃ ១៥០ដុល្លារ។...