ព័ត៌មានអន្តរជាតិ
លោក Prayut នាយករដ្ឋមន្ត្រីថៃចេញបញ្ជា ឲ្យមានការសិក្សាអំពីរបៀប នៃការប្រើប្រាស់ប៉ាស្ព័រកូវីដ Covid passport
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃនឹងចាប់ផ្តើម ធ្វើការពិនិត្យទៅលើអនាគតនៃ ការប្រើប្រាស់ប៉ាស្ព័រកូវីដឬ Covid-19 passport ដើម្បីអាចឲ្យការធ្វើដំណើរ អាចវិលត្រឡប់មកជាធម្មតាវិញ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ក៏បានចេញបញ្ជាឲ្យក្រសួងការបរទេស ក្នុងការបង្កើតក្រុមការងារសិក្សាមួយ ដែលអាចពិនិត្យទៅលើការប្រើប្រាស់ប៉ាស្ព័រកូវីដដែលលោក បានសង្កត់ធ្ងន់ថា នឹងក្លាយទៅជាចម្លើយនៃអនាគត របស់វិស័យធ្វើដំណើរនិងដំណើរការ នៃការត្រឡប់មកជីវិតធម្មតាវិញ។ ប៉ាស្ព័រដែលមានភ្ជាប់មកជាមួយ...