រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោសច្បាប់ របស់សភាអ៊ីស្រាអែល ដែលហាមឃាត់ប្រតិបត្តិការ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងប្រទេសអ៊ីស្រាអែល។ លោក Nabil Abu Rudeineh អ្នកនាំពាក្យផ្លូវការ របស់ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “យើងបដិសេធ និងថ្កោលទោសការ សម្រេចចិត្តនេះ ដោយសង្កត់ធ្ងន់ថា វាបំពានច្បាប់អន្តរជាតិ...
ហ្គាហ្សា៖ ប្រធានាធិបតីប៉ាឡេស្ទីនបានថ្កោលទោស ចំពោះការឡោមព័ទ្ធដែល កំពុងបន្តរបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាភាគខាងជើង ដែលបានបន្តអស់រយៈពេល ១១ថ្ងៃជាប់ៗគ្នា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA អ្នកនាំពាក្យប្រធានាធិបតីលោក Nabil Abu Rudeineh បានហៅការឡោមព័ទ្ធរបស់អ៊ីស្រាអែល និងប្រតិបត្តិការយោធា ដែលកំពុងបន្តដែលបង្ខំឱ្យ ប្រជាជនជម្លៀសចេញពីផ្ទះរបស់ពួកគេថា “ឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវផ្តន្ទាទោសតាមច្បាប់អន្តរជាតិ”។ លោកបានលើកឡើងថា “វាមិនអាចទទួលយកបានទេ...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានរំលឹកឡើងវិញនូវការបដិសេធរបស់ខ្លួន ចំពោះវត្តមានយោធាអ៊ីស្រាអែល នៅតាមច្រករបៀង Philadelpphi ឬនៅច្រកឆ្លងកាត់រ៉ាហ្វា នៅតាមព្រំដែនហ្គាហ្សា និងអេហ្ស៊ីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអ៊ីស្រាអែលបានរិះគន់ ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំពីការរត់ពន្ធអាវុធពីប្រទេសអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយចោទប្រកាន់លោកថា បានប្រើការអះអាង ដើម្បីរំខានដល់សាធារណជន ជៀសវាងកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តសកម្មភាពយោធាប្រឆាំងនឹង ប្រជាជនប៉ាឡេស្ទីន។ ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនបានជំរុញឱ្យ រដ្ឋបាលសហរដ្ឋអាមេរិក និងសភាដាក់សម្ពាធលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យបញ្ឈប់ជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA ។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាដល់ពេលហើយសម្រាប់រដ្ឋបាល និងសភាអាមេរិក ដើម្បីប្រាប់លោក...
គែរ៖ សម្ព័ន្ធអារ៉ាប់ បានស្វាគមន៍សេចក្តីប្រកាសក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជំនួយការអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ សម្រាប់ប៉ាឡេស្ទីន លោក Saeed Abu Ali បានកោតសរសើរ ចំពោះជំហរប្រវត្តិសាស្ត្ររបស់ចិន ក្នុងការគាំទ្របុព្វហេតុប៉ាឡេស្ទីន ដែលបង្ហាញពីភាពស៊ីជម្រៅ និងកម្លាំងនៃទំនាក់ទំនងរវាងប្រទេសអារ៉ាប់ និងចិន។ លោកបានឲ្យដឹងថា សម្ព័ន្ធអារ៉ាប់...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះសេចក្តីប្រកាស ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិ ដែលបានចុះហត្ថលេខាដោយភាគីនានារបស់ប៉ាឡេស្ទីនចំនួន ១៤រូប នៅក្នុងទីក្រុងប៉េកាំង។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៅឯសន្និសីទប្រចាំថ្ងៃថា លោក Guterres ស្វាគមន៍យ៉ាងខ្លាំង ចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំងដោយភាគីនានារបស់ប៉ាឡេស្ទីន។ យោងតាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃភាគីពាក់ព័ន្ធនៅប៉ាឡេស្ទីន...
ប៉េកាំង ៖ យោងតាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃភាគីពាក់ព័ន្ធនៅប៉ាឡេស្ទីន ១៤រូប បានបើកកិច្ចចរចាផ្សះផ្សានៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា និងឈាន់ដល់ការចុះហត្ថលេខាលើសេចក្តីប្រកាសក្រុងប៉េកាំងស្តីពីការបញ្ចប់ការបែកបាក់ ការពង្រឹងឯកភាពជាតិប៉ាឡេស្ទីនផងដែរ។ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេស បានចូលរួមនៅទីក្រុងប៉េកាំង ក្នុងពិធីបិទការចរចាផ្សះផ្សានៃភាគីប៉ាឡេស្ទីន និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើសេចក្តីប្រកាសក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែងចែក និងការពង្រឹងឯកភាពជាតិប៉ាឡេស្ទីនដោយមានភាគីប៉ាឡេស្ទីន ១៤នាក់។...
ថ្ងៃទី ២៣ ខែកក្កដា នៅក្រុងប៉េកាំង បុព្វហេតុរំដោះប៉ាឡេស្ទីន ទទួលបានវេលាគន្លឹះជាប្រវត្តិសាស្ត្រ ពោលគឺឆ្លង តាមរយៈកិច្ចសន្ទនាផ្សះផ្សាគ្នាផ្ទៃក្នុង របស់ប៉ាឡេស្ទីនរយៈពេល៣ថ្ងៃ បក្សពួកចំនួន ១៤នៃប៉ាឡេស្ទីន បានចុះហត្ថលេខារួម គ្នាលើ«សេចក្តីប្រកាសទីក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន»។ សេចក្តីប្រកាសនេះបានកំណត់ យ៉ាងច្បាស់លាស់ថា អង្គការរំដោះប៉ាឡេស្ទីន ជាតំណាងស្របច្បាប់ តែមួយគត់របស់ ប្រជាជនប៉ាឡេស្ទីន ព្រមទាំងបានឈាន...
នៅថ្ងៃទី ២៣ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុង សន្និសីទសារព័ត៌មាន ជាប្រចាំ អ្នកសារព័ត៌មាន បានសួរថា នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ ប្រទេសចិនបានរៀបចំ ធ្វើពិធីបិទកិច្ចសន្ទនា ផ្សះផ្សាផ្ទៃក្នុងរវាងកងកម្លាំង និងអង្គការ នានារបស់ប៉ាឡេស្ទីន។ តើភាគីចិន អាចបកស្រាយ...
ហ្គាហ្សា៖ អង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថាប័នអ៊ីស្លាមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានបំពានច្បាប់អន្តរជាតិ និងដំណោះស្រាយ ដោយថ្កោលទោសការបន្តដកហូតរបស់កងទ័ពអ៊ីស្រាអែល ចំពោះជនស៊ីវិលប៉ាឡេស្ទីននូវអាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត និងសេវាកម្មសំខាន់ៗផ្សេងទៀត។ ស្ថាប័ននេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់បទឈប់បាញ់លើការឈ្លានពានរបស់យោធាអ៊ីស្រាអែល ធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ប្រឈមមុខនឹងការប៉ុនប៉ងបង្ខំឱ្យផ្លាស់ទីលំនៅជនស៊ីវិលប៉ាឡេស្ទីន និងផ្តល់ការការពារដល់ប្រជាជនប៉ាឡេស្ទីន។ លោក Philippe Lazzarini...