ភ្នំពេញ ៖ លោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការស្តារ និង កសាងតំបន់ហ្គាហ្សាឡើងវិញ កិច្ចខិតខំប្រឹងប្រែង...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានច្រានចោលសំណើរបស់អ៊ីស្រាអែល និងអាមេរិក ដើម្បីបើកច្រកព្រំដែនរ៉ាហ្វា ឡើងវិញជាបណ្តោះអាសន្ន ដោយអំពាវនាវជំនួស ឲ្យការដកទ័ព របស់អ៊ីស្រាអែល និងការបង្កើត អធិបតេយ្យភាព ប៉ាឡេស្ទីន។ កិច្ចប្រជុំមួយត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនដែលពាក់ព័ន្ធនឹងតំណាងមកពីប៉ាឡេស្ទីន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីស្វែងយល់ពីលទ្ធភាពនៃប្រតិបត្តិការច្រកព្រំដែនរ៉ាហ្វា រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សាស្ទ្រីប នេះបើយោងតាមប្រភព ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ។ ភាគីអ៊ីស្រាអែល បានស្នើឱ្យបុគ្គលិកប៉ាឡេស្ទីនចំនួន...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammad Mustafa បានអំពាវនាវឱ្យមាន ការបង្រួបបង្រួមប៉ាឡេស្ទីន នៅក្រោមអាជ្ញាធរ និងរដ្ឋាភិបាលតែមួយ នៅពេលដែលបទឈប់បាញ់ ត្រូវបានឈាន ដល់នៅតំបន់ហ្គាហ្សា។ ក្នុងជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ ស្ថានកុងស៊ុល និងឯកអគ្គរដ្ឋទូតនៅទីក្រុងរ៉ាម៉ាឡា លោក Mustafa បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការរួបរួម និងកិច្ចសហប្រតិបត្តិការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
គ៊ែរ៖ ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីបបានរាយការណ៍ថា គណៈប្រតិភូមកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែល នឹងជួបប្រជុំគ្នានៅថ្ងៃពុធក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់ហ្គាហ្សា។ របាយការណ៍បានឲ្យដឹងថា ប្រមុខស៊ើបការណ៍អេហ្ស៊ីបលោក Abbas Kamel និងសមភាគីសហរដ្ឋអាមេរិករបស់លោក គឺលោក William Burns កំពុងដឹកនាំគណៈប្រតិភូអេហ្ស៊ីប និងសហរដ្ឋអាមេរិករៀងៗខ្លួន...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោលវត្តមាន បរទេសណា មួយនៅលើទឹកដី ប៉ាឡេស្ទីនជាការ ឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់អ៊ីស្រាអែល ដែលអំពាវនាវឱ្យប្រគល់តំបន់ ហ្គាហ្សាស្ទ្រីបទៅ ឱ្យកងកម្លាំងអន្តរជាតិ។ នៅក្នុងសេចក្តីប្រកាសដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីបានឲ្យដឹងថា “គ្មានភាពស្របច្បាប់សម្រាប់វត្តមានបរទេសណាមួយ នៅលើទឹកដីប៉ាឡេស្ទីននោះទេ ហើយមានតែប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះ...
រ៉ាម៉ាឡា ៖ ក្រសួងការបរទេសប៉ាឡេស្ទីន បានថ្កោលទោសការផ្លាស់ប្តូរ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងការធ្វើឱ្យស្របច្បាប់ នូវការតាំងទីលំនៅចំនួន ៥ នៅតំបន់ West Bank និងជំរុញផែនការ សាងសង់យូនីតថ្មី រាប់ពាន់នៅទូទាំងទឹកដី ដែលខ្លួនកាន់កាប់ ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “មើលឃើញដោយភាពធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលអ៊ីស្រាអែល បន្តប្រព្រឹត្តបទឧក្រិដ្ឋ...
បរទេស៖ មេដឹកនាំតំបន់ លោក Ramzan Kadyrov បានប្រកាសថា ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ត្រូវបានគេផ្តល់ឱ្យនូវអាផាតមិន នៅក្នុងសង្កាត់ Grozny ដែលទើបនឹងសាងសង់ថ្មី ដែលជារដ្ឋធានីនៃសាធារណរដ្ឋ Chechen ដែលមានប្រជាជនមូស្លីមភាគច្រើនរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ ចំនួនចំណាប់ខ្មាំងអ៊ីស្រាអែល នៅមានជីវិត និងត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា អាចមានកម្រិតទាបត្រឹមចំនួន ៥០នាក់ប៉ុណ្ណោះ ។ នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តី មន្ត្រីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមប្រដាប់អាវុធរបស់ក្រុមប៉ាឡេស្ទីនបានចាប់មនុស្ស ២៥១...
ហ្គាហ្សា៖ អ្នកថ្មើរជើងស្ទើរតែមិនអាចដើរតាមផ្លូវនៃជំរុំជនភៀសខ្លួន Nuseirat ដែលនៅភាគកណ្តាល នៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃអាទិត្យ ដែលត្រូវបានប្រែក្លាយ ត្រឹមតែពេញមួយយប់ ទៅជាតំបន់រងការបំផ្លិចបំផ្លាញ ជាមួយនឹងក្លិននៃការស្លាប់ ។ រថយន្តដែលបានឆេះ ការបំផ្លាញផ្ទះសម្បែង និងប្រឡាក់ឈាមពីជនរងគ្រោះ ត្រូវបានរកឃើញនៅតាមដងផ្លូវនៃជំរំ និងនៅតាមច្រកផ្លូវនានា បន្ទាប់ពីកងកម្លាំងពិសេសរបស់អ៊ីស្រាអ៊ែល បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងជំរំ ដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ចំនួន៤នាក់កាលពីថ្ងៃសៅរ៍ ។...
ហ្សឺណែវ៖ អ្នកជំនាញជាង ២០នាក់ និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃចន្ទ ឱ្យប្រទេសទាំងអស់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ អ្នកជំនាញ និងអ្នករាយការណ៍ពិសេសបានសង្កត់ធ្ងន់ថា រដ្ឋទាំងអស់គួរតែធ្វើតាមគំរូ ដែលកំណត់ដោយរដ្ឋសមាជិក អង្គការសហប្រជាជាតិជាង ១៤០ប្រទេស ក្នុងការទទួលស្គាល់ប៉ាឡេស្ទីន ហើយពួកគេក៏បានជំរុញឱ្យ ប្រទេសនានាប្រើប្រាស់គ្រប់ មធ្យោបាយនយោបាយ និងការទូត...