ភ្នំពេញ៖ លោកស្រី អ៊ាត សោភា តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្ដរជាតិ រួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព ដើម្បីជំរុញឲ្យមានកិច្ចសន្ទនា និងចរចាប្រកបដោយអត្ថន័យរវាង ប៉ាលេស្ទីន និងអ៊ីស្រាអែល នាំទៅរកសន្ដិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។ តាមរយៈសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេស្ទីន និងអ៊ីស្រាអែល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកស្រី...
រ៉ាម៉ាឡា៖ លោកស្រី Ferial Abdel Hadi ជាស្ត្រីអាយុ ៨៦ឆ្នាំនៅតំបន់ហ្គាហ្សា ដែលបានរួចផុតពីភាពចលាចល ជាច្រើនទសវត្សរ៍ បានរកឃើញខ្លួនឯងម្តងទៀត នៅក្នុងជំរុំជនភៀសខ្លួន ដែលលើកនេះនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង។ ដោយសំឡេងខូចមិមសូវច្បាស់ លោកស្រីបានប្រាប់កាសែតស៊ិនហួពីរបៀប ដែលគ្រួសាររបស់លោកស្រី បានបោះបង់ចោលផ្ទះ ដើម្បីគេចចេញពីសោកនាដកម្ម ដែលអាចនឹងធ្លាក់មកលើពួកគេ ។...
ឡុងដ៍៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ គេឃើញមានមនុស្សប្រមាណ១០០.០០០នាក់ បានចូលរួមធ្វើបាតុកម្មគាំទ្រដល់ប៉ាឡេស្ទីន នៅចំកណ្តាលទីក្រុងឡុងដ៍ ដោយដើរដង្ហែរឆ្លងកាត់ រដ្ឋធានីរបស់ចក្រភពអង់គ្លេស ដើម្បីទាមទារឲ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់ហ្គាហ្សា ក្រោយពីការវាយប្រហាររបស់ ពួកហាម៉ាសមកលើអ៊ីស្រាអ៊ែល កាលពី២សប្តាហ៍មុននោះ ។ ក្រុមបាតុករទាំងនោះបានស្រែកថា “ប៉ាឡេស្ទីនសេរី” ដោយកាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ប្រទេសហ្ស៊កដានី នឹងមិនមានការសម្រេចចិត្តក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីផ្ទះរបស់ពួកគេទៀតទេ។ លោកSafadi បានប្តេជ្ញាថា ព្រះរាជាណាចក្រហ្ស៊កដានី កំពុងធ្វើអស់ពីសមត្ថភាពដើម្បីបញ្ឈប់ជម្លោះ ប៉ុន្តែនឹងចាត់ទុកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនថាជា ការប្រកាសសង្រ្គាម។ លោក Safadi បាននិយាយថា ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅកាន់ប្រទេសមួយផ្សេងទៀតនឹងក្លាយជាឧក្រិដ្ឋកម្មសង្រ្គាម ដោយចោទប្រកាន់អ៊ីស្រាអែល...
យេរ៉ូសាឡឹម៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងដល់ ២,៦៧០ នាក់ ដោយមានអ្នករបួសជាង ៩,៦០០នាក់ ត្រូវបានរាយការណ៍ នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា។ លោក Ashraf Al-Qudra អ្នកនាំពាក្យនៃក្រសួងបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល “បន្តដោយភាពឃោរឃៅទាំងអស់” ដោយកត់សម្គាល់ថា ការវាយប្រហារបានកំណត់គោលដៅសង្កាត់លំនៅដ្ឋាន និងបំផ្លាញផ្ទះសម្បែងរបស់អ្នកស្រុក” ។ លោកបានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល។ ប្រភពដដែល បានសរសេរទៀតថា ការបញ្ជាក់នេះបានធ្វើឡើងនៅអំឡុងពេល ដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suella Braverman បាននិយាយនៅក្នុងលិខិតណែនាំមួយផ្ញើកាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀតដែលបង្ហាញក្នុងបរិបទជាក់លាក់ថាជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា។ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស។ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថាជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេហើយវាគួរតែអាចចាត់ចូលជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈផ្នែកទី ៥ ដែលមានស្ថានទម្ងន់ទោស។ លោកស្រី Braverman បានបញ្ជាក់ទៀតថា...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ការព្យាយាមដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា តាមរយៈមធ្យោបាយយោធា នឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរងទុក្ខ របស់ប្រជាជន និងបង្កឱ្យមាន ការកើនឡើងនៃអំពើហិង្សា នៅក្នុងតំបន់ប៉ុណ្ណោះ ។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក៏បានស្នើឱ្យទាំងអ៊ីស្រាអែល...
បរទេស៖ សហភាពអឺរ៉ុបបានផ្អាករាល់ជំនួយ និងជំនួយអភិវឌ្ឍន៍ដល់ប៉ាឡេស្ទីន បន្ទាប់ពីមានការវាយប្រហារដោយ ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល។ សំណើថវិកាទាក់ទងនឹងជំនួយ បន្ថែមទៀតក៏ត្រូវបានពន្យារពេល “រហូតដល់មានការជូនដំណឹងបន្ថែម” នេះបើយោងតាមលោក Oliver Varhelyi ស្នងការសហគមន៍ និងពង្រីកសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងប្រ៊ុចសែលនឹងពិនិត្យឡើងវិញ នូវគោលនយោបាយជំនួយ និងការអភិវឌ្ឍន៍ទាំងស្រុងរបស់ខ្លួនចំពោះប៉ាឡេស្ទីន...
ដំបៅប្រវត្តិសាស្រ្ត ដែលមិនងាយលុបលាងបាន! អ៊ីស្រាអែល ប្រជាជាតិមួយដែលមានប្រវត្តិឈឺចាប់ ពោរពេញ ទៅដោយឈាម និងទឹកភ្នែក បាត់បង់មាតុភូមិជាង៣០០០ឆ្នាំ ព្រមទាំងបន្តប្រឈមទៅនឹង គ្រោះលុបបំបាត់ ប្រល័យពូជសាសន៍ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន!។ ប្រជាជនអ៊ីស្រាអែលទាំងមូល ពិសេសទាំងប្រុសទាំងស្រី កាំភ្លើងមាននៅក្នុងដៃជាប់ជានិច្ច រួមទាំងពេលបាយ រួមទាំងពេលដេក រួមទាំងពេលកំពុងសប្បាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលនៅសេសសល់ ក្រោយពីសង្រ្គាមលោកលើកទី២!។...