ព័ត៌មានជាតិ
ប៉ីប៉ីលី ជាសកម្មជនបក្សភ្លើងទៀន សូមចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ ៖ ប៉ីប៉ីលី ជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ហើយបច្ចុប្បន្នជាមន្ត្រីគណបក្សភ្លើងទៀន ដែលរិះគន់ឥតសន្សំចៃ មាត់បានសូមមកចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសូមចូលរួមនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ៥ ឧសភា។ បើតាមសម្តេចបង្ហាញទៀតថា “មុននេះបន្តិច (យប់មិញ)ខ្ញុំបានទទួលវីដេអូរបស់កូនស្រីប៉ីប៉ីលី និងស្វាមីដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ”។ សម្តេចថា ក្នុងវីដេអូនេះប៉ីប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើន...