ព័ត៌មានអន្តរជាតិ
ប៉ូលិសហុងកុង ចាប់ខ្លួនមនុស្សចំនួន ៦នាក់ពាក់ព័ន្ធនឹងការបង្ហោះសារ តាមអ៊ីនធើរណេតក្នុងបំណងបះបោរ
ហុងកុង៖ នៅថ្ងៃអង្គារនេះ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ ស្ថិតក្រោមច្បាប់សន្តិសុខថ្មីរបស់ទីក្រុងពីបទ “បង្ហោះសារដោយចេតនាបំបះបំបោរ” តាមប្រព័ន្ធអ៊ីនធើរណេត ។ នាយកដ្ឋានសន្តិសុខជាតិនៃកងកម្លាំងប៉ូលិសហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីចំនួន៥នាក់ និងបុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទ “បង្ហោះសារក្នុងចេតនាបំផុសគំនិតលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គមអនាមិក ចាប់តាំងពីខែមេសា ឆ្នាំ២០២៤” ។ ប៉ូលិសបានបញ្ជាក់ថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំខ្លួនរួចហើយនៅក្នុងពន្ធនាគាររបស់ស្ត្រី ដែលមានសន្តិសុខយាមកាមត្រឹមត្រូវ ។...