ព័ត៌មានអន្តរជាតិ
ប៉ូលីសក្រុងបាងកក ត្រៀមកន្លែងឃុំខ្លួនចំនួន៣ សម្រាប់អ្នកតវ៉ាផ្នែកនយោបាយ អំឡុងពេលប្រជុំជ្រើសរើសប្រធានសភា
បរទេស៖ ការិយាល័យប៉ូលីសក្រុង បាងកក (MPB) បានរៀបចំកន្លែងស្នាក់ការ នៅក្នុងប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុងចំនួនបី ដើម្បីត្រៀមឃុំខ្លួនអ្នកតវ៉ានយោបាយ ដែលធ្វើសកម្មភាពក្រៅច្បាប់ ក្នុងអំឡុងពេលប្រជុំជ្រើសរើស ប្រធានសភាក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្នងការរងប៉ូលីសក្រុង គឺ ឧត្តមសេនីយ៍ សមគួន ផឿងសាប់...