ព័ត៌មានអន្តរជាតិ
ប៉ូលីសបារាំង ប្រកាសធ្វើការចល័តទ្រង់ទ្រាយធំ ដើម្បីទប់ទល់បាតុករ
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញការប្រកាសបញ្ជាកងកម្លាំងប៉ូលីស បន្ថែមប្រមាណជា ១៣០០០នាក់ទៀត ទៅកាន់បណ្តាទីក្រុងសំខាន់ៗ ដែលកំពុងប្រឈមមុខទៅនឹង ក្រុមបាតុករជាច្រើនពាន់នាក់។ យោងតាមការចេញផ្សាយរបស់ RT លោក Darmanin បាននិយាយថាគាត់ជឿជាក់ថា ក្រុមបាតុករដែលកំពុងនាំគ្នាតវ៉ាប្រឆាំង ទៅនឹងបញ្ហាកំណែទំរង់ប្រាក់សោធននិវត្តន៍ទាំងនោះថា នឹងមានក្រុមសកម្មជនរ៉ាឌីកាល់ជាច្រើននាក់ ពីបរទេសដើម្បីជួយញុះញង់ឱ្យមាន អំពើហិង្សានៅក្នុងប្រទេសបារាំង។ ការប្រកាសកាលពីថ្ងៃចន្ទលោក...