បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ ដើម្បីសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរដំបូងរបស់ប្រទេស។ យោងតាមការចេញផ្សាយរបស់ RT កន្លងមកទីក្រុង Warsaw ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមកម្មវិធីចែករំលែក នុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីធ្វើជាជាទីតាំងសម្រាប់ស្តុកទុក អាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ កាលពីថ្ងៃពុធ ក្រុមហ៊ុនរដ្ឋប៉ូឡូញ Polskie Elektrownie Jadrowe (PEJ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន...
បរទេស៖ ប្រធានាធិបតីរបស់ប៉ូឡូញ លោក Andrzej Duda បាននិយាយថា តាមរយៈការបណ្តឹងរបស់ទីក្រុង Warsaw ជុំវិញការហាមឃាត់លើគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន, ទីក្រុងគៀវ កំពុងមានអាកប្បកិរិយាដូចជា “មនុស្សលង់ទឹក” ដោយគំរាមដកអ្នកគាំទ្រដ៏សំខាន់របស់ខ្លួននៅក្នុងជម្លោះជាមួយប្រទេសរុស្ស៊ី។ លោកក៏បានប្រកាសថា កិច្ចប្រជុំដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅទីក្រុងញូវយ៉ក ត្រូវបានលុបចោល។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវនឹង មិនអាចចូលរួមជាមួយនឹង អង្គការសម្ព័ន្ធយោធាណាតូ បាននៅឡើយដរាបណាជម្លោះ ជាមួយនឹងរុស្សីនៅតែបន្តនៅឡើយនោះ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីរូបនេះបានធធ្វើឡើង នៅក្នុងវេទិកាមួយដែលស្ថិតនៅ ភាគខាងត្បូងប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលលោក Duda ក៏បានរំលឹកអំពីជំនួបរបស់លោកជាមួយ នឹងសមាភាគីប្រធានាធីបតីអ៊ុយក្រែនលោក Vladimir...
ក្រុងគៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិដើម្បីងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា (WTO) ប្រសិនបើប្រទេសប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននោះ ។ លោក Shmyhal បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះថា X...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ជំរុំភៀសខ្លួនដ៏ធំបំផុតមួយ សម្រាប់ពលរដ្ឋអ៊ុយក្រែន ដែលស្ថិតនៅក្នុងបរ្ទេសប៉ូឡញ ត្រូវបានរដ្ឋាភិបាលប៉ូឡូញ ប្រកាសបិទភ្លាមៗកាលពីដើមសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការប្រកាសប្រាប់ពីអជ្ញាធរប៉ូឡូញ បានធ្វើឡើងភ្លាមៗហើយការចល័តជនភៀសខ្លួនចេញទៅទីតាំងផ្សេងៗត្រូវបានធ្វើឡើងភ្លាមៗផងដែរ។ ជំរុំនេះមានទីតាំងនៅអតីតកន្លែងតាំងពិពណ៌មួយនៅក្នុងភូមិ Nadarzyn ក្នុងតំបន់ Mazovia ភាគនិរតី នៃរដ្ឋធានី Warsaw ប្រទេសប៉ូឡូញហើយក្នុងពេលដែលមានការកើនឡើងខ្លាំង នៃជម្លោះនៅអ៊ុយក្រែន ទីតាំងនេះបានទទួលជនភៀសខ្លួនសរុបដល់ទៅ៩០០០នាក់ប៉ុន្តែបច្ចុប្បន្ន...
បរទេស៖ ប្រទេសប៉ូឡូញ កាលពីម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងបន្តដាក់បម្រាមចំពោះការនាំចូល នូវគ្រាប់ធញ្ញជាតិទាំងឡាយរបស់ប្រទេសអ៊ុយក្រែន បន្ថែមទៀតដើម្បីអាចរក្សាតម្លៃនិងការប្រកួតប្រជែង សម្រាប់ផលិតផលក្នុងស្រុករបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដោយលោកបានបន្ថែមថា ទោះបីជាប៉ូឡូញ គឺជាអ្នកគាំទ្រអ៊ុយក្រែន ខ្លាំងនៅក្នុងជម្លោះជាមួយនឹងរុស្សី ក្តីប៉ុន្តែប៉ូឡូញមិនអាចដកបម្រាមនេះចេញមកវិញភ្លាមនោះទេ។ នៅក្នុងបទសំភាសមួយជាមួយនឹងកាសែត Sieciលោក...
WARSAW៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារលោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បានថ្លែងថា ប្រទេសប៉ូឡូញ នឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១៥ ខែតុលាខាងមុខ ។ លោក Duda បានសរសេរនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា “ត្រូវបានដឹកនាំដោយខ្លឹមសារនៃមតិវិជ្ជមានដែលទើបតែទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីកាលបរិច្ឆេទនៃការបោះឆ្នោតទៅកាន់សភា...
បរទេស៖ កងកម្លាំងយោធា នៃប្រទេសប៉ូឡូញ បានប្រកាសក្នុងការដាក់ពង្រាយកងទ័ពរបស់ខ្លួនជាច្រើនរយនាក់ ទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសបេឡារូស ហើយក្រោយស្ថានការតានតឹង នៅតែបន្តកើនឡើងនៅតំបន់ជួរមុខ។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង Warsaw បានស្តីបន្ទោសស្ថានភាពដែលកំពុងឡើងកំដៅ ដោយសារបញ្ហាអន្តោប្រវេសផងនិងវត្តមានរបស់ក្រុមទាហានស៊ីឈ្នួលរុស្សិ Wagner ដែលបានមកតាំងមូលដ្ឋានក្នុងប្រទេសបេឡារូសផងនោះ។ ក្រសួងការពារជាតិប៉ូឡូញ បានចេញសេចក្តីរាយការណ៍នេះដោយបញ្ជាក់ថា យោធាប្រមាណជាជាង១០០០នាក់នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់ព្រំដែនជាមួយនឹងបេឡារូស ខណៈដែលបច្ចុប្បន្នប៉ូឡូញមានវត្តមានយោធាប្រមាណជា២០០០នាក់រួចទៅហើយនៅទីតាំងនោះ។ គួរឲ្យដឹងដែរថាសំពាធរវាងគ្នាបានកើតឡើង ចាប់តាំងតែពីពេលដែលក្រុមទាហានស៊ីឈ្នួលរុស្សី...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Pawel Jablonski កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមានថាការផ្សះផ្សាគ្នា រវាងរដ្ឋាភិបាលប៉ូឡូញនិងអ៊ុយក្រែន នឹងមិនអាចធ្វើទៅរួចនោះទេប្រសិនបើ ក្នុងករណីដែលអ៊ុយក្រែនមិនទទួលស្គាល់ ការសម្លាប់រង្កាលជនជាតិដើមប៉ូឡូញ នៅក្នុងសម័យសង្គ្រាមលោកទី២ ដោយក្រុមអ្នកស្នេហាជាតិ ជ្រុលនិយមអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT លោក Jablonski បានបន្ថែមទៀតថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងស្ថានភាពពេលនេះហាក់ដូចជា មិនសូវជាល្អប្រសើរនោះទេ ដោយសារតែសេចក្តីថ្លែងការណ៍ថ្មីៗនេះ...
WARSAW ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ក្រសួងការបរទេស អ៊ុយក្រែន បានធ្វើ “កំហុសមួយ” ដោយកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ ។ លោក Morawiecki បានសរសេរថា “ដោយសារការគាំទ្រដ៏ច្រើន ដែលប៉ូឡូញផ្តល់កម្ចីដល់អ៊ុយក្រែន កំហុសបែបនេះមិនគួរកើតឡើងទៀតនោះទេ” ។ កាលពីថ្ងៃអង្គារ...