បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុតរបស់រុស្សី Gazprom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ប្រទេសប៉ូឡូញនៅតែបានធ្វើការ បញ្ជាទិញហ្គាសរបស់រុស្សី តាមរយៈច្រកបង្ហូរជាមួយនឹងអាល្លឺម៉ង់ បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់ការ បង្ហូរដោយផ្ទាល់ពីប្រទេសរុស្សី តាំងតែពីថ្ងៃពុធដោយសារមិនព្រម ធ្វើការទូទាត់ជាលុយរូបល។ មន្ត្រីរបស់ Gazprom បានថ្លែងថា៖ សប្តាហ៍នេះប៉ូឡូញបានបដិសេធ មិនព្រមធ្វើការទូទាត់លុយថ្លៃហ្គាស របស់រុស្សីជាមួយនឹងលក្ខខណ្ឌថ្មីឡើយ ដែលជាលទ្ធផលការផ្គត់ផ្គង់ទាំងអស់ ត្រូវបានកាត់ផ្តាច់។ ទោះបីជាយ៉ាងណាក្តីជាក់ស្តែង ប៉ូឡូញនៅតែបន្តទិញហ្កាស...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះហើយថា ប្រទេសរបស់លោកបានធ្វើការ បញ្ជូនរថក្រោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែនរួចរាល់ហើយ ប៉ុន្តែដោយមិនបានបញ្ជាក់លំអិត អំពីប្រភេទនិងចំនួនរបស់វានោះឡើយ។ នេះមានន័យថា ប្រទេសប៉ូឡូញបានក្លាយទៅជា សមាជិកទី៣របស់ណាតូហើយ ដែលបានសម្រេចចិត្តក្នុងការ ផ្តល់ឲ្យនូវរថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន តាមពីក្រោយប្រទេសឆេក និងប្រទេសស្លូវ៉ាគីនាពេលកន្លងមក ហើយកាលពីដើមខែនេះ អង់គ្លេសក៏បានបញ្ជូនរថក្រោះ ដើម្បីបំពេញចន្លោះនេះឲ្យ ទៅប៉ូឡូញរូចរាល់ហើយដែរ។...
បរទេស៖ អនុរដ្ឋមន្ត្រីមួយរូបនៃប្រទេសប៉ូឡូញ ធ្លាប់បានបញ្ជាក់ហើយថា ប្រទេសរបស់លោកគួរតែ ទទួលបានប្រាក់ជំនួយមួយចំនួនធំ នាពេលខាងមុខប៉ុន្តែលោកពិត ជាមានក្តីរីករាយនៅក្រោយ ទទួលដំណឹងថាជំនួយទាំងនោះ នឹងមកដល់ប្រទេសប៉ូឡូញ ក្នុងពេលឆាប់ៗនេះហើយ។ យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងថា ប៉ូឡូញកន្លងមកបានធ្វើការ ដាក់ពាក្យស្នើសុំជំនួយជា ថវិកាប្រមាណជា ២,២ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុបដើម្បីទប់ទល់ ទៅនឹងចំណាយក្នុងការថែរក្សា និងគ្រប់គ្រងជនភៀសខ្លួន ជនជាតិអ៊ុយក្រែន។ លោកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងប្រកាសបណ្តេញចេញ មន្ត្រីទូតរុស្សីប្រមាណជា ៤៥នាក់ ដែលសង្ស័យថាកំពុងធ្វើការងារ ក្នុងលក្ខខណ្ឌជាអ្នកស៊ើបការណ៍ ឲ្យរដ្ឋាភិបាលក្រុងមូស្គូ។ សេចក្តីប្រកាសដែលត្រូវបាន ចេញដោយទីភ្នាក់ងារ សន្តិសុខផ្ទៃក្នុងនៃប្រទេសឬ ISA បានបញ្ជាក់ថា ជនសង្ស័យទាំងនោះ ឬត្រូវបានពណ៍នាថា ជាក្រុមពិសេសរបស់អង្គភាព ស៊ើបការណ៍របស់រុស្សី ព្រមទាំងជនដែលមានការ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងបង្កើតសម្ព័ន្ធភាពត្រីភាគីថ្មីជាមួយចក្រភពអង់គ្លេស និងប៉ូឡូញ។ លោក Zelensky បានប្រាប់សភាថា “យើងកំពុងបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយនៅអឺរ៉ុប រវាងអ៊ុយក្រែន ចក្រភពអង់គ្លេស និងប៉ូឡូញ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT.com នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី នឹងមិនមានអ្វី ដែលត្រូវពិចារណា ក្នុងការដកទីតាំងបាញ់មីស៊ីលចេញពីតំបន់ Kaliningrad ដែលស្ថិតនៅក្បែរ ព្រំដែនប៉ូឡូញឡើយ ។ ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន របស់ទូរទស្សន៍ CNN កាលពីចុងសប្តាហ៍កន្លងមកលោក Dmitry Peskov មន្ត្រីជាន់ខ្ពស់របស់វិមានក្រមឡាំងបានគូសបញ្ជាក់ថា...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយថា អង់គ្លេសនឹងបញ្ជូនវិស្វករយោធា ១៤០នាក់ ទៅកាន់ប្រទេសប៉ូឡូញក្នុងខែនវ ដើម្បីផ្តល់ការគាំទ្រនៅតាម ព្រំដែនប៉ូឡូញជាប់បេឡារុស នៅក្នុងដំណើរឆ្លើយតបចំពោះ អ្វីដែលខ្លួនចាត់ទុកថាជាសម្ពាធ ពីអន្តោប្រវេសន៍ខុសប្រក្រតី។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ដូច្នេះថា “ការប្តេជ្ញារបស់យើង ចំពោះសន្តិសុខអឺរ៉ុប គឺមិនងាករេនោះទេ ហើយយើងនឹងតែងតែផ្តល់ ការគាំទ្រដល់សម្ពន្ធមិត្តរបស់យើង។...
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសឆេកកាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការអនុវត្ត ផែនការដាក់ពង្រាយកងកម្លាំង យោធា របស់ខ្លួនប្រមាណជា១៥០នាក់ នៅក្នុងប្រទេសប៉ូឡូញដើម្បីជួយដល់កងកម្លាំង សន្តិសុខឃ្លាំមើលព្រំដែន ជាមួយនឹង ប្រទេសបេឡារូស។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lubomir Metnar នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កងកម្លាំងយោធាទាំងនោះនឹងត្រូវ ចាំបាច់ស្ថិតនៅក្នុងប្រតិបត្តិការនេះ ក្នុងប្រទេសប៉ូឡូញ យ៉ាងហោចណាស់ ក្នុងរយៈពេល១៨០ថ្ងៃ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោកនឹង មិនមានការដាក់ទូតនៅក្នុងប្រទេស អ៊ីស្រាអ៊ែល ឡើយក្នុងពេលនេះ ។ ទំនាក់ទំនងដ៏រសើប រវាងប្រទេសទាំងពីរ បានចាប់ផ្តើមរងបញ្ហាឡើងវិញ កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីប្រទេសប៉ូឡូញ បានដាក់អនុវត្តច្បាប់ថ្មីដែលហាមប្រាមមិនឲ្យមានការទាមទារសំណងទាំងឡាយពាក់ព័ន្ធ ព្រឹត្តិការណ៍វិនាសកម្ម ដែលមានឈ្មោះថាHolocaust កាលពីអំឡុងឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៥ ។ ក្រសួងបានសម្រេចចិត្តភ្លាមៗ...
បរទេស៖ ខ្សែវីដេអូនៃឆ្មាំព្រំដែនប្រទេសប៉ូឡូញ បាញ់ទឹកទៅលើជនចំណាកស្រុក និងជនភៀសខ្លួនដោយមិនរើសអើង ដែលប្រមូលផ្តុំនៅតាមព្រំដែន គឺបានលេចចេញតាមអ៊ីនធឺណិត ខណៈដែលសីតុណ្ហភាពនៅក្នុងតំបន់ចុះត្រជាក់ ស្ទើរតែនឹងកក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មភាពរបស់ឆ្មាំព្រំដែនប្រទេសប៉ូឡូញ នេះ អាចជាការរំលោភលើច្បាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចែងថា អាវុធមិនបណ្តាលឱ្យស្លាប់ “គួរតែត្រូវបានប្រើតែក្នុងស្ថានភាពធ្ងន់ធ្ងរនៃសណ្តាប់ធ្នាប់សាធារណៈ ដែលមានលទ្ធភាពធ្ងន់ធ្ងរនៃការបាត់បង់ជីវិត របួសធ្ងន់ធ្ងរ...