ព័ត៌មានអន្តរជាតិ
ក្រឡេកមើលភាព ស្រស់ស្អាត នៃអរិយធម៌ ប៉ែកបូព៌ា
“វត្ថុបុរាណនិងបេតិកភណ្ឌវប្បធម៌បន្តវេននូវហ្សែននិងសសៃឈាមរបស់ជនជាតិចិន និងជាធនធានអរិយធម៌ដ៏ល្អប្រសើរដែលមិនអាចបង្កើតឡើងម្តងទៀតនិងគ្មានអ្វីអាចជំនួសបានទេ ត្រូវតែធ្វើឱ្យវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌កាន់តែច្រើនរួមបញ្ចូលក្នុងជីវិតរបស់ប្រជាជន ដើម្បីបង្កើតបរិយាកាសសង្គមដែលបន្តផ្សព្វផ្សាយអរិយធម៌ចិន។ តាំងពីដើមមក លោកXi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ដល់ការងារអភិរក្សវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌ ធ្លាប់បានផ្តល់អនុសាសន៍សំខាន់ដល់ការងារអភិរក្សវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌ក្នុងគ្រប់កាលៈទេសៈ។ ត្រូវតែបង្កើនការអភិរក្សនិងប្រើប្រាស់ចំពោះវត្ថុបុរាណនិងការបន្តផ្សព្វផ្សាយនិងអភិរក្សបេតកភណ្ឌវប្បធម៌ ពង្រីកកម្លាំងឥទ្ធិពលនៃវប្បធម៌របស់ប្រជាជាតិចិន បង្កើនមោទនភាពរបស់ប្រជាជាតិនិងជំនឿចិត្តវប្បធម៌។ ត្រូវតែធ្វើឱ្យវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌កាន់តែច្រើនរួមបញ្ចូលក្នុងជីវិតរបស់ប្រជាជន ដើម្បីបង្កើតបរិយាកាសសង្គមដែលបន្តផ្សព្វផ្សាយអរិយធម៌ចិន។ បង្កើនការអភិរក្សនិងប្រើប្រាស់នូវវត្ថុបុរាណបដិវត្តន៍ ផ្សព្វផ្សាយវប្បធម៌បដិវត្តន៍ បន្តហ្សែនក្រហម នេះជាភារកិច្ចរួមរបស់បក្សកុម្មុយនីស្ដ និងសង្គមទាំងមូល។ ត្រូវតែគោរពប្រវត្តិសាស្ត្រ គោរពវប្បធម៌និងគោរពអេកូឡូស៊ី អភិរក្សដោយគ្រប់ជ្រុងជ្រោយនូវបេតកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រឱ្យបានល្អ ការពារទ្រព្យសម្បត្តិដ៏មានតម្លៃដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង។...