បរទេស៖ រដ្ឋាភិបាលប៊ូគីណា ហ្វាសូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហាន ១១នាក់ត្រូវបានសម្លាប់ និងជនស៊ីវិល ៥០នាក់បាត់ខ្លួន នៅក្នុងការវាយប្រហារលើក្បួនផ្គត់ផ្គង់នៅភាគខាងជើងប្រទេស ប៊ូគីណា ហ្វាសូ កាលពីថ្ងៃចន្ទ។ យោងតាមសេចក្តីថ្លែងការណ៍ ក្បួនរថយន្តផ្គត់ផ្គង់ក្រោមការអមការពារយោធា និងធ្វើដំណើរទៅកាន់ទីក្រុង Djibo ត្រូវបានវាយប្រហារដោយក្រុមភេរវករនៅជិតឃុំ Gaskinde ក្នុងខេត្ត Soum តំបន់ Sahel...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាជ្ញាធរនៃប្រទេសម៉ាលី ហ្គីណេ និងបួគីណាហ្វាសូ ត្រឡប់ទៅរក “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ” វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងអំឡុងពេលសន្និសីទកាសែត ជាមួយប្រធានាធិបតីសេណេហ្គាល់លោក Macky Sall ប្រធានអង្គការសហប្រជាជាតិ បាននិយាយថា វាមានសារៈសំខាន់ក្នុងការបន្តការសន្ទនា ជាមួយអាជ្ញាធរនៃប្រទេសទាំងបី ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ យ៉ាងឆាប់រហ័សទៅកាន់ “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ”...