ព័ត៌មានជាតិ
រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង ១៩ពាន់ក្បាលបន្ថែមទៀត
ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ បានបន្តផ្ដល់សេវាប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ចេញចូលឆ្លងដែនក្នុងជីវភាពប្រចាំថ្ងៃ បានសរុបជាង១៩ពាន់ក្បាល ក្នុងនោះខេត្តជាប់ព្រំដែនប្រទេសថៃ មានចំនួនច្រើនបំផុត បើធៀបនឹងខេត្តជាប់ព្រំដែនប្រទេសឡាវ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...