ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំ ស្តីពីការចូលរួមលើកកម្ពស់សោភ័ណ្ឌភាព និងការថែរក្សាអនាម័យ-បរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕
ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាគឺជាវិធានការមានប្រសិទ្ធិភាព ហើយស្របទៅនិងអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្ការកុមារនិងយុវជនពីការទាក់ទាញឱ្យចាប់ផ្តើមសេពគ្រឿងស្រវឹង ឬសេពកាន់តែច្រើន តាមរយៈយុទ្ធសាស្ត្រដ៏សំបូរបែប នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ការផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹង Free ឬផ្ដាល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយជាដើម តែងកើតមានក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង...