នយោបាយ
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះសម្ដីទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម និងជាពូជជនក្បត់ជាតិ ៣ជំនាន់
ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តព្រះសីហនុ សូមប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសម្ដីទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាជនជក្បត់ជាតិ៣ជំនាន់ ដែលបានចេញសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និងមានគម្រោងថ្មី តាមរយៈឃ្លីបវីដេអូរបស់ខ្លួន ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបានញុះញង់កងកម្លាំងងប្រដាប់អាវុធ ឱ្យធ្វើការបេះបោរ ហើយបានប្រមាថមាក់ងាយ ដោយអសីលធម៌ មកលើសម្ដេចតេជោ ហ៊ុន...