ព័ត៌មានអន្តរជាតិ
ប្រជាជនកូរ៉េ រាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងផែនការ បញ្ចេញទឹកសំណល់ វិទ្យុសកម្មរបស់ជប៉ុន
សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូង សកម្មជន និងអ្នកនេសាទធម្មតារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងសេអ៊ូល ពីទូទាំងប្រទេស ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ពួកគេចំពោះគម្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ជប៉ុនទៅក្នុងមហាសមុទ្រ។ អ្នកចូលរួមក្នុងការប្រមូលផ្តុំតវ៉ា បានស្រែកពាក្យស្លោកជាឯកច្ឆ័ន្ទ និងកាន់បដាដែលសរសេរថា “ប្រឆាំងដាច់ខាតការបញ្ចេញចោលទឹកសំណល់វិទ្យុសកម្មទៅក្នុងសមុទ្រ និងរក្សាវានៅលើគោក មិនមែនចាក់ចោលក្នុងសមុទ្រនោះទេ”។ លោកស្រី Kim Young-ran អ្នកចូលរួមក្នុងការជួបជុំក្នុងវ័យ ៥០ឆ្នាំបានប្រាប់កាសែតស៊ិនហួថា “គ្មាននរណាម្នាក់ដឹងថា ទឹកសំណល់វិទ្យុសកម្ម...