ព័ត៌មានអន្តរជាតិ
ប្រជាជនវៀតណាម កំពុងនាំគ្នាសម្រុកទិញមាស ខណៈតម្លៃមាសបន្តឡើងថ្លៃខ្ពស់ស្រើតៗ
បរទេស៖ ហាងលក់គ្រឿងអលង្ការជាច្រើន គឺមានអតិថិជនច្រើនកុះករសម្លឹងរកទិញមាស ខណៈតម្លៃមាសបានឡើងថ្លៃខ្ពស់គ្រប់ពេលវេលា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry បានឡើងថ្លៃ ២,៦ភាគរយ ដល់តម្លៃខ្ពស់គ្រប់ពេលថ្មីគឺ ៩១,៨9 លានដុង ស្មើនឹង ៣.៦០៩,៦ដុល្លារក្នុងមួយថេល (ទម្ងន់មាសគិតក្នុងប្រទេសចិន)...