ព័ត៌មានអន្តរជាតិ
ប្រជាជនអ៊ីរ៉ង់ បោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរអនាគត កាន់តែប្រសើរ
តេអេរ៉ង់៖ អ្នកបោះឆ្នោតអ៊ីរ៉ង់នៅថ្ងៃសុក្រម្សិលមិញនេះ បានទៅកាន់ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដោយសង្ឃឹមថា នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងបំពេញតាមការរំពឹងទុករបស់ពួកគេ ជាពិសេស គឺភាពលេចធ្លោមួយនៅក្នុងវិស័យសេដ្ឋកិច្ច និងគោលនយោបាយការបរទេស។ ឈរជាជួរនៅក្នុងមណ្ឌលបោះឆ្នោត នៅតាមសាលារៀនក្នុងរដ្ឋធានីតេអេរ៉ង់ ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាននៃជីវិត និងគ្រប់ជំនាន់ ដោយស៊ូទ្រាំនឹងកំដៅដ៏ក្តៅគគុកនាពេលរសៀលរដូវក្តៅ បានរង់ចាំវេនរបស់ពួកគេដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ពួកគេ។ ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់អ៊ីរ៉ង់ ដែលកំណត់ដំបូង សម្រាប់ឆ្នាំ២០២៥ ត្រូវបានកំណត់ពេលឡើងវិញខណៈដែលការស្លាប់ដែលមិននឹកស្មានដល់របស់អតីតប្រធានាធិបតីលោក Ebrahim Raisi...