នយោបាយ
កម្ពុជា បដិសេធទាំងស្រុង ចំពោះខ្លឹមសារមានលក្ខណៈលំអៀង គ្មានមូលដ្ឋាន លើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ ដែលគណៈកម្មការកិច្ចការបរទេស នៃព្រឹទ្ធសភាអាមេរិក អនុម័ត
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង និងធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើងនៃ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)” ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។ យោងតាម...