ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីជលផលជូនប្រជានេសាទ ក្នុងរដូវបិទនេសាទ !
ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីជលផល និង លិខិតបទដ្ឋានគតិយុត្តនានាជូនដល់ប្រជានេសាទនៅក្នុងតំបន់បឹងទន្លេសាបមាននៅក្នុងឃុំពង់លួង ស្រុកក្រគរ និង ឃុំផ្សេងៗទៀតស្ថិតក្នុងស្រុកកណ្តៀង និង ស្រុកបាកាន នៃ ខេត្តពោធិ៍សាត់ក្នុងរដូវបិទនេសាទ។...