ព័ត៌មានជាតិ
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ ចាត់វិធានការទប់ស្កាត់ក្រុមឈ្មួញ ដឹកទំនិញលើសទម្ងន់
ស្វាយរៀង ៖ រថយន្តយីឌុបប្រភេទ វ៉េអងដឹកទំនិញពេញទ្រុងពី៣០តោនទៅ៤៥តោន បានលួច បើករបាដាក់រាំងកាត់ ផ្លូវ ការពាររថយន្តដឹកទំនិញលើសទម្ងន់ ធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូក្នុងជនបទដែលទើបតែសាងសង់ មិនទាន់រួចរាល់និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង បង្កឲ្យមហាជនព្រួយបារម្មណ៍ខ្លាចបាក់ស្រុតខូចផ្លូវ ។ ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ដោយមហាជនបានលើកឡើងថា ទោះបីមានការដាក់របាកម្រិតខ្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់និងកម្ពស់ ព្រមទាំងទប់ស្កាត់រថយន្តនិងយានយន្តកែច្នៃខុសទំហំ កំណាត់យ៉ាងណាក៏ដោយនៅ...