Covid-19
ប្រតិភូឥណ្ឌាពីររូប នៅ G-7 ធ្វើតេស្ដរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩
ឡុងដ៌៖ ប្រភពមួយដែលស្និទ្ធ នឹងទំនាក់ទំនងរវាងជប៉ុន-អង់គ្លេស បានឲ្យដឹងកាលពីថ្ងៃពុធថា សមាជិកពីរនាក់នៃគណៈប្រតិភូឥណ្ឌា ទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេសទាំង៧ នៅទីក្រុងឡុងដ៌ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការរកឃើញនេះបានបង្ខំឱ្យ រដ្ឋមន្រ្តីកិច្ចការខាងក្រៅឥណ្ឌា លោក Subrahmanyam Jaishankar ដកខ្លួនចេញពីការចូលរួមសម័យប្រជុំ ចុងក្រោយនៃកិច្ចប្រជុំរយៈពេល ៣ ថ្ងៃនៅរដ្ឋធានីអង់គ្លេស។ ឥណ្ឌា មិនមែនជាសមាជិក...