ព័ត៌មានអន្តរជាតិ
លោក Erdogan៖ ប្រទេសតួគី នឹងមិននិយាយជាមួយ នឹងលោក Netanyahu ដាច់ខាត
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះពីកិច្ចប្រជុំកំពូលនៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃសៅរ៍ម្សិលមិញថាបានកាត់ផ្តាច់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ Gaza ។ យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានពោលបែបនេះថា៖លោក Netanyahu គឺមិនស្ថិតនៅក្នុងបញ្ជីអ្នកដែលតួគីត្រូវមានទំនាក់ទំនងជាមួយឬសូម្បីពិភាក្សាគ្នា។ពួកយើងបានសម្រេចចិត្តបោះបង់ភាគីរបស់លោក Netanyahu ចោលតែម្តង។ ក្រសួងការបរទេសតួគីក៏បានប្រកាសកាលពីថ្ងៃសៅរ៍ដែរថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល...