បរទេស៖ មន្ត្រីនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បាននិយាយថា ពួកគេបានទទួលការគំរាមកំហែងគ្រាប់បែកទាក់ទងនឹងជើងហោះហើរ Thai VietJet Air ដែលធ្វើដំណើរពីទីក្រុងដាណាងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានរកឃើញសារធាតុផ្ទុះទេ ហើយអ្នកដំណើរ និងនាវិកទាំងអស់មានសុវត្ថិភាព។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kittipong Kittikachorn...
បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានបញ្ជាឱ្យនាយកដ្ឋានដែនសមុទ្រឱ្យពន្លឿនគម្រោងរបស់ខ្លួនដើម្បីកែលម្អការតភ្ជាប់ផ្លូវសមុទ្រឆ្លងកាត់តាមបណ្តាខេត្តនៅសមុទ្រ អាន់ដាម៉ាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោកស្រី Manaporn Charoensri គម្រោងដែលមានតម្លៃ ៧៤០ លានបាត គឺជាផ្នែកសំខាន់នៃការជំរុញថ្មីមួយដែលផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន...
បរទេស៖ ប្រទេសថៃនឹងអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសជាច្រើនចូលមកប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ ជាផ្នែកនៃវិធានការដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងលើកទឹកចិត្តឱ្យមានការស្នាក់នៅបានយូរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់ប្រទេសថៃ លោកស្រី Traisuree Taisaranakul ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីរូបនេះបាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul...
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹងថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសថៃ បានបន្តធ្លាក់ចុះក្នុងរយៈពេល ១៧ខែជាប់ៗគ្នាក្នុងខែកុម្ភៈ ដោយសារការធ្លាក់ចុះជាបន្តបន្ទាប់នៃផលិតកម្មរថយន្ត ចំពេលមានបំណុលគ្រួសារខ្ពស់ និងអត្រាការប្រាក់។ យោងតាមក្រសួងឧស្សាហកម្មបានឱ្យដឹងថា សន្ទស្សន៍ផលិតកម្មបានធ្លាក់ចុះ ២,៨៤ភាគរយ កាលពីខែមុនធៀបនឹងឆ្នាំមុន ដោយបានបន្ធូរបន្ថយពីការថយចុះ ២,៩៣ភាគរយនៅក្នុងខែមករា។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះនេះត្រូវបានសន្មតថា បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងផលិតកម្មរថយន្ត ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ រួមជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងដៃគូពាណិជ្ជកម្មសំខាន់ៗ។ ទោះបីជាយ៉ាងណាក៏ដោយ ឧស្សាហកម្មដែលទាក់ទងនឹងទេសចរណ៍...
បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ថៃ បានផ្តល់ភ្លើងខៀវដល់គោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងកោះតៃវ៉ាន់ក្នុងការស្នាក់ នៅក្នុងព្រះរាជាណាចក្ររយៈពេល ៣០ថ្ងៃ ក្នុងគោលបំណងដើម្បីទាក់ទាញ ប្រាក់ចំណូលបន្ថែមទៀត នៅពេលដែលរដូវកាលទេសចរណ៍ខ្ពស់ ខិតជិតមកដល់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក...
បាងកក៖ មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា ប្រទេសថៃ កំពុងបន្ធូរបន្ថយដំណើរការស្នើសុំទិដ្ឋាការរបស់ខ្លួនដោយកាត់បន្ថយពេលវេលាអនុម័ត និងត្រូវការឯកសារក្នុងការដេញថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកាន់តែច្រើន។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បានឲ្យដឹងថា ក្រសួងការបរទេសបានសម្រួលការស្នើសុំទិដ្ឋាការទេសចរណ៍ ដោយកាត់បន្ថយចំនួនឯកសារគាំទ្រ និងពេលវេលាដំណើរការមកត្រឹម ៧ថ្ងៃ។ លោក Ratchada បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដូចការរំពឹងទុក សូម្បីតែក្នុងអំឡុងពេលបិទរដូវក៏ដោយ ដោយសារតែរដ្ឋាភិបាលថៃ យកចិត្តទុកដាក់...
បរទេស៖ មេបញ្ជាការរងកងទ័ពភូមិភាគទី៤ របស់ថៃ បាននិយាយថា ភ្នាក់ងារសន្តិសុខកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះក្រុមដែលបានអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិជាសាធារណៈស្តីពីឯករាជ្យភាពនៃ “រដ្ឋប៉ាតានី” ពីប្រទេសថៃ ពីព្រោះការធ្វើបែបនេះគឺស្មើនឹងទង្វើនៃការបំបែកខ្លួន និងខុសច្បាប់។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាមុត ព្រំអីន (Pramote Prom-in) បាននិយាយថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសថៃនៅថ្ងៃចន្ទនេះ បានមើលឃើញថា ការចុះឈ្មោះបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកលរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយ ដែលបានចាប់ផ្តើមនៅទូទាំងប្រទេស ។ លោក Thiticet Nuchanart ស្នងការរៀបចំការបោះឆ្នោត បានប្រាប់ដល់អ្នកយកព័ត៌មានថា ដំណើរការដាក់ពាក្យសុំបោះឆ្នោតកាលពីថ្ងៃចន្ទ បានប្រព្រឹត្តទៅដោយរលូន និងរបៀបរៀបរយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។...
បរទេស៖ យ៉ាងហោចណាស់ កុមារ២៤នាក់ និងគ្រូបង្រៀនមានផ្ទៃពោះម្នាក់ ត្រូវបានសម្លាប់ ដោយអតីតមន្ត្រីប៉ូលិស ដែលបានទៅបាញ់ សម្លាប់មនុស្ស នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើង បានបង្ហាញខ្លួននៅតុលាការ លើបទចោទប្រកាន់គ្រឿងញៀន ។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក...
បរទេស ៖ ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា មនុស្សភាគច្រើន នៅក្នុងប្រទេសថៃ មិនព្រួយបារម្ភថាការប្រយុទ្ធគ្នាជុំវិញ ការកាន់តំណែងនាយករដ្ឋមន្ត្រី នឹងនាំអ្នកតវ៉ាទៅតាមផ្លូវ និងបង្កឱ្យមានភាពចលាចល នយោបាយ រីករាលដាលនោះទេ។ ចៅក្រមតុលាការធម្មនុញ្ញ ភាគច្រើនកាលពីថ្ងៃពុធបានបោះឆ្នោត ទទួលយកញត្តិរបស់បក្សប្រឆាំង ដែលស្វែងរកសាលក្រម លើការកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ។...