បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥០ឆ្នាំសម្រាប់ការរិះគន់របបរាជានិយម ដែលជាការជាប់ពន្ធនាគារយូរបំផុតមិនធ្លាប់មានស្ថិតក្រោមច្បាប់ប្រមាថដល់អង្គព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រមួយនេះ ។ ចំពោះការកាត់ទោសនេះដែរ បានបំបែកនៅកំណត់ត្រានេះដែលបានកើតឡើង ក្រោយពីអស់រយៈពេលជាច្រើនឆ្នាំដែលប្រទេសថៃឡង់ដ៏ បានបង្កើនការប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាសប្រឆាំងនឹងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងអ្វីដែលអ្នករិះគន់លើកឡើងថា ជាយុទ្ធសាស្ត្រដើម្បីបំបិទមាត់អ្នកប្រឆាំងតែប៉ុណ្ណោះ។ តុលាការឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសលោក Mongkol Thirakot វ័យ៣០ឆ្នាំជាអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យជាប់ពន្ធនាគារចំនួន៥០ឆ្នាំពីបទបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ។...
បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃឡង់ដ៏ បានកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល១១ខែគិតត្រឹមខែសីហា ដោយសារការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកាន់តែខ្ពស់ ស្របពេលរូបិយប័ណ្ណបាតធ្លាក់ចុះ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង២,៦ភាគរយកាលពីខែមុន ធៀបនឹងឆ្នាំមុន ដល់ទៅ២៤,២៧ពាន់លានដុល្លារអាមេរិក ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើននេះត្រូវបានគេសន្មតថា...
បាងកក៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ គណបក្សភឿថៃរបស់ប្រទេសថៃឡង់ដ៏ បានប្តេជ្ញាថា នឹងផ្តល់ការសន្យាសម្រាប់បោះឆ្នោត និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ខណៈដែលខ្លួនបានបង្ហាញពីសម្ព័ន្ធភាពចំនួន១១បក្ស ដែលរួមមានគូប្រជែងដែលមានទំនាក់ទំនងនឹងរបបយោធាមួយចំនួនដែលនឹងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះនៅក្នុងសប្តាហ៍នេះ ។ សភាចំនួន២របស់ប្រទេសថៃឡង់ដ៏ ត្រូវបានជាប់គាំងអស់ជាច្រើនសប្តាហ៍នៅក្នុងការបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីអ្នកឈ្នះការបោះឆ្នោតប្រឆាំងនឹងបក្ស Move Forward ដោយបានបរាជ័យនឹងការជំទាស់បែបអភិរក្សនៅក្នុងសភា ដោយទុកឱ្យ បក្ស...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា ការបោះឆ្នោតនៅក្នុងខែឧសភា របស់ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងដ៏តឹងរ៉ឹង ដោយសារតែគណបក្សប្រឆាំងដ៏សំខាន់ គ្រប់គ្រងការស្ទង់ មតិចុងក្រោយ ប៉ុន្តែមានភាពយឺតយ៉ាវចំពោះការគាំទ្ររួមគ្នារបស់គណបក្សចម្រុះដែលកំពុងកាន់អំណាច ។ ការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា នឹងក្លាយជាសមរភូមិដ៏ស្វិតស្វាញមួយទៀតរវាងគណបក្ស ដែលគាំទ្រដោយ យោធា...