បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ថៃ បានផ្តល់ភ្លើងខៀវដល់គោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងកោះតៃវ៉ាន់ក្នុងការស្នាក់ នៅក្នុងព្រះរាជាណាចក្ររយៈពេល ៣០ថ្ងៃ ក្នុងគោលបំណងដើម្បីទាក់ទាញ ប្រាក់ចំណូលបន្ថែមទៀត នៅពេលដែលរដូវកាលទេសចរណ៍ខ្ពស់ ខិតជិតមកដល់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក...
បាងកក៖ មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា ប្រទេសថៃ កំពុងបន្ធូរបន្ថយដំណើរការស្នើសុំទិដ្ឋាការរបស់ខ្លួនដោយកាត់បន្ថយពេលវេលាអនុម័ត និងត្រូវការឯកសារក្នុងការដេញថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកាន់តែច្រើន។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បានឲ្យដឹងថា ក្រសួងការបរទេសបានសម្រួលការស្នើសុំទិដ្ឋាការទេសចរណ៍ ដោយកាត់បន្ថយចំនួនឯកសារគាំទ្រ និងពេលវេលាដំណើរការមកត្រឹម ៧ថ្ងៃ។ លោក Ratchada បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដូចការរំពឹងទុក សូម្បីតែក្នុងអំឡុងពេលបិទរដូវក៏ដោយ ដោយសារតែរដ្ឋាភិបាលថៃ យកចិត្តទុកដាក់...
បរទេស៖ មេបញ្ជាការរងកងទ័ពភូមិភាគទី៤ របស់ថៃ បាននិយាយថា ភ្នាក់ងារសន្តិសុខកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះក្រុមដែលបានអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិជាសាធារណៈស្តីពីឯករាជ្យភាពនៃ “រដ្ឋប៉ាតានី” ពីប្រទេសថៃ ពីព្រោះការធ្វើបែបនេះគឺស្មើនឹងទង្វើនៃការបំបែកខ្លួន និងខុសច្បាប់។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាមុត ព្រំអីន (Pramote Prom-in) បាននិយាយថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសថៃនៅថ្ងៃចន្ទនេះ បានមើលឃើញថា ការចុះឈ្មោះបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកលរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយ ដែលបានចាប់ផ្តើមនៅទូទាំងប្រទេស ។ លោក Thiticet Nuchanart ស្នងការរៀបចំការបោះឆ្នោត បានប្រាប់ដល់អ្នកយកព័ត៌មានថា ដំណើរការដាក់ពាក្យសុំបោះឆ្នោតកាលពីថ្ងៃចន្ទ បានប្រព្រឹត្តទៅដោយរលូន និងរបៀបរៀបរយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។...
បរទេស៖ យ៉ាងហោចណាស់ កុមារ២៤នាក់ និងគ្រូបង្រៀនមានផ្ទៃពោះម្នាក់ ត្រូវបានសម្លាប់ ដោយអតីតមន្ត្រីប៉ូលិស ដែលបានទៅបាញ់ សម្លាប់មនុស្ស នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើង បានបង្ហាញខ្លួននៅតុលាការ លើបទចោទប្រកាន់គ្រឿងញៀន ។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក...
បរទេស ៖ ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា មនុស្សភាគច្រើន នៅក្នុងប្រទេសថៃ មិនព្រួយបារម្ភថាការប្រយុទ្ធគ្នាជុំវិញ ការកាន់តំណែងនាយករដ្ឋមន្ត្រី នឹងនាំអ្នកតវ៉ាទៅតាមផ្លូវ និងបង្កឱ្យមានភាពចលាចល នយោបាយ រីករាលដាលនោះទេ។ ចៅក្រមតុលាការធម្មនុញ្ញ ភាគច្រើនកាលពីថ្ងៃពុធបានបោះឆ្នោត ទទួលយកញត្តិរបស់បក្សប្រឆាំង ដែលស្វែងរកសាលក្រម លើការកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ។...
បាងកក៖ ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២២ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំសេដ្ឋកិច្ច APEC នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក។ កិច្ចប្រជុំជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា រួមទាំងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC (SOM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC នឹងប្រព្រឹត្តទៅមុនកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នេះបើយោងតាមលោក Thani...
បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកបំផ្ទុះគ្រាប់បែក បានវាយប្រហារយ៉ាងតិចបំផុត១៣ លើក នៅក្នុងទីក្រុងមួយនៅភាគខាងត្បូងនៃ ប្រទេសថៃឡង់ ដ៏ពេញមួយយប់ ហើយប៉ូលិស បានសម្លាប់ ជនសង្ស័យដែលបះបោរចំនួន ២នាក់ នៅក្នុងការវាយឆ្មក់ដាច់ ដោយឡែកមួយបន្ទាប់ពីការឡោម...
បាងកក៖ ក្រសួងសុខាភិបាលសាធារណៈថៃគ្រោងនឹងប្រកាសថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងនៅចុងឆ្នាំនេះ ដោយប្រើលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួន និងមាន ឬគ្មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។ លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បានប្រកាសពីចេតនាបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការជាតិជំងឺឆ្លងរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយគ្រោងនឹងប្រកាសថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លង នៅចុងឆ្នាំនេះ។ លោកវេជ្ជបណ្ឌិត Kiattiphum បានលើកឡើងថា គណៈកម្មាធិការគ្រោងនឹងប្រកាសការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមុនដំណាច់ឆ្នាំ លើលក្ខណៈវិនិច្ឆ័យ...
បរទេស ៖ ការស្លាប់ទី ២ ដែលទាក់ទងនឹងវីរុស បំលែងថ្មីប្រភេទ អូមីក្រុង ត្រូវបានកត់ត្រា នៅក្នុងប្រទេសថៃ ដែលជាស្ត្រីអាយុ ៨៤ ឆ្នាំ នៅខេត្ត Udon Thani ដែលមិនបានចាក់វ៉ាក់សាំងបង្ការ និងមានជំងឺសួតធ្ងន់ធ្ងរថែមទៀត ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧...