សៅប៉ូឡូ៖ យ៉ាងហោចណាស់មនុស្ស ៣៣ នាក់កំពុងបាត់ខ្លួននៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ ៩០ភាគរយនៃភាគខាងត្បូងនៃរដ្ឋ Rio Grande do Sul ដែលបណ្តាលឱ្យមនុស្ស ១៧៩នាក់បានស្លាប់។ ថ្ងៃនៃអាកាសធាតុធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា បានប៉ះពាល់ដល់ប្រជាជនជាង ២,៣៩លាននាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារនេះ។ របាយការណ៍បានឲ្យដឹងថា នៅកម្រិតគ្រោះមហន្តរាយមនុស្សជាង ៤៥...
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា ប្រេស៊ីល បានកត់ត្រាអ្នកស្លាប់ ជាលើកដំបូងដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron ដែលបង្កជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍នៅក្រុង Aparecida de Goiania រដ្ឋ Goias ។ សាលាក្រុងបានរាយការណ៍ថា ជនរងគ្រោះមានវ័យ៦៨ឆ្នាំ ដែលជាបុរសមានរោគឡើងសម្ពាធឈាម “ជំងឺសួតរាំរ៉ៃ” ដែលត្រូវបានបញ្ជូនមក...
បរទេស៖ ការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបើកការស៊ើបអង្កេតមួយ ដែលអះអាងថា លោកប្រធានាធិបតី Jair Bolsonaro បានដឹង ប៉ុន្តែមិនបានរាយការណ៍នោះទេ អំពីការចោទប្រកាន់ អំពើពុករលួយក្នុងការទិញវ៉ាក់សាំងការពារមេរោគ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្តីជូនដំណឹងមួយកាលពីព្រឹកថ្ងៃសុក្រ ការិយាល័យអគ្គព្រះរដ្ឋអាជ្ញា បានជូនដំណឹងដល់តុលាការកំពូលសហព័ន្ធ ឱ្យបើកការស៊ើបអង្កេត លើព្រឹត្តិការណ៍ដែលបានរាយការណ៍ ដោយសមាជិកព្រឹទ្ធសភាចំនួន ៣ រូប ដែលបានចោទប្រកាន់ជាផ្លូវការថា លោកប្រធានាធិបតី ប្រព្រឹត្តអំពើមិនស្របច្បាប់។ ការស៊ើបអង្កេតបឋមនឹងធ្វើឡើង ដើម្បីកំណត់ថាតើត្រូវបន្តការចោទប្រកាន់ប្រឆាំង នឹងប្រធានាធិបតី ឬយ៉ាងណា។ សូមជម្រាបថា កាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភារបស់ប្រទេសប្រេស៊ីល បានចោទប្រកាន់ថា កិច្ចព្រមព្រៀងទិញវ៉ាក់សាំងតាមយន្តការ Covaxin ផលិតនៅឥណ្ឌា គឺជាការឈានមុខគេក្នុងការកិបកេងប្រាក់រាប់លានដុល្លារ ដែលសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីBolsonaro បានបង្កើតផែនការនេះ ហើយប្រធានាធិបតី ក៏បានដឹងអំពីរឿងកឹបកេងនេះដែរ៕ ប្រែសម្រួលៈ ណៃ តុលា