ព័ត៌មានអន្តរជាតិ
ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ៩៩នាក់ ត្រូវបានជួយសង្គ្រោះចេញពី ដែនសមុទ្រ នៃប្រទេសលីប៊ី
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ៩៩នាក់ នៅឆ្នេរខ្សាច់ភាគខាងលិចនៃក្រុង Mellitah ស្ថិតនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ នៃរដ្ឋធានីទ្រីប៉ូលី ខណៈដែលទូករបស់ពួកគេ លិចចូលក្នុងទឹក ។ គួររំលឹកថា កាលពីថ្ងៃពុធ ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១០៨នាក់...