ព័ត៌មានអន្តរជាតិ
ប្រទេសសមាជិកណាតូ នឹងនាំគ្នា កសាងលេណដ្ឋានបេតុង នៅព្រំដែន ជាមួយរុស្ស៊ី
បរទេស៖ ប្រទេសអេស្តូនីបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនមានបំណងសាងសង់លេណដ្ឋានរាប់រយនៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ី។ សមាជិកអង្គការណាតូផ្សេងទៀត រួមមាន ប្រទេស ឡាតវី និងលីទុយអានី ក៏បានចុះហត្ថលេខាលើគម្រោងនេះដូចគ្នាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យថា រដ្ឋមន្ត្រីការពារជាតិនៃរដ្ឋបាល់ទិកទាំងបីបានជួបប្រជុំគ្នាក្នុងទីក្រុង Riga ប្រទេសឡាតវី ហើយបានយល់ព្រមលើការសាងសង់នូវអ្វីដែលពួកគេហៅថា “ការដំឡើងប្រព័ន្ធការពារប្រឆាំងនឹងការចល័ត” នៅលើព្រំដែនភាគខាងកើតរបស់ពួកគេ “ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីដែលអាចកើតមាន”...