ព័ត៌មានជាតិ
ប្រមុខការទូត បណ្ដាប្រទេសសមាជិកមេគង្គ-គង្គា ជំរុញឲ្យអភិវឌ្ឍន៍ ការស្រាវជ្រាវវេជ្ជសាស្ត្រ ផលិត ចែកចាយថ្នាំ និងវ៉ាក់សាំងកូវីដ (Video)
ភ្នំពេញ៖ ដោយយល់ច្បាស់អំពី បញ្ហាប្រឈមដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសនៃ បណ្ដាប្រទេសសមាជិកមេគង្គ-គង្គា បានឯកភាពលើការធ្វើសិក្ខាសាលាជាក់ស្តែង ដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការ នៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការអភិវឌ្ឍ ការស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ កក្កដា បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់...