បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសហុងគ្រីនឹងបន្តការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដោយបានច្រានចោលសម្ពាធពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Szijjarto បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian...
បរទេស៖អតីតប្រធានធនាគារជាតិនៃប្រទេស ហុងគ្រី បានធ្វើការថ្លែងជាមួយនឹងក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទម្សិលមិញថាការចាកចេញរបស់ប្រទេសហុងគ្រីពីសហភាពអឺរ៉ុប អាចនឹងក្លាយទៅជាការពិតនៅពេលខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT លោកបានបន្តទៀតថា របៀបនៃការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបឬ Brexit នឹងអាចក្លាយទៅជារបៀបដែលហុងគ្រី នឹងប្រើប្រាស់សម្រាប់ចាកចេញពីអឺរ៉ុបដូចគ្នាដែរ។ លោកពន្យល់ថាលទ្ធភាពដែលហុងគ្រីអាចនឹងសម្រេចចិត្តចាកចេញ កាលពីឆ្នាំកន្លងទៅមានតែ១០ ភាគរយប៉ុណ្ណោះប៉ុន្តែមកដល់ឆ្នាំនេះលទ្ធភាពនេះ បានកើនឡើងទៅដល់២០និង៣០ភាគរយ។ បន្ថែមពីលើបញ្ហាគោលនយោបាយសម្រាប់ ជនភៀសខ្លួនមិនត្រូវគ្នាផងនោះបញ្ហានៃការកើនឡើង នៃអត្រាអតិផរណារបស់ប្រទេស និងការបង្ខាំងទុកថវិការបស់សហភាពអឺរ៉ុប ចំនួន៣០ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិដល់ទីក្រុង Budapest...