ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអំពាវនាវឲ្យដៃគូនានា បន្ដផ្ដល់អត្រាការប្រាក់សម្បទាន ទោះបីប្រទេសកម្ពុជា ចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខនេះក៏ដោយ។ ខណៈកន្លងមក មុនពេលជិតផុតពីប្រទេសអភិវឌ្ឍន៍តិចតួច សម្តេចក៏បានថ្លែងការរំលឹកទៅមិត្តជប៉ុន កូរ៉េខាងត្បូង ចិន និងធនាគារអភិវឌ្ឍអាស៊ី ឲ្យគិតគូរអំពីរឿងនេះផងដែរ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃ២៧...
វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវ បានអំពាវនាវឱ្យគ្រប់វិស័យ និងអ្នកពាក់ព័ន្ធរៀបចំ សម្រាប់ការផ្លាស់ប្តូរដោយរលូន ក្នុងផែនការបញ្ចប់ការសិក្សា ពីឋានៈប្រទេសមានការ អភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងកិច្ចប្រជុំនិម្មិតមួយ កាលពីថ្ងៃព្រហស្បតិ៍ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ Phoxay Khaykhamphithoune បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើតយុទ្ធសាស្ត្រ ផ្លាស់ប្តូរដោយរលូន ដើម្បីត្រៀមខ្លួន សម្រាប់ការបញ្ចប់ការសិក្សា...